– ថ្ងៃ អង្គារ៌ ទី ២៤ កក្កដា ២០១០ ១៦:២៥
កាលពីថ្ងៃទី ២៣ កក្កដា ២០១០ កន្លងទៅនេះ កូនខ្មែរអង្គរបានទៅកំសាន្តនៅសួនច្បារសម្តេច ហ៊ុន សែន តែម្នាក់ឯងព្រោះតែខកខានជិះកំសាន្តអស់រយៈកាលជិតមួយខែរួចមក ។ នៅខណៈពេលទៅដល់សួនច្បារមុខមជ្ឈមណ្ឌលភ្នំពេញ កូនខ្មែរអង្គរមានការហួសចិត្តជាខ្លាំងដោយបានឃើញទង់ជាត់ខ្មែរយើងដែល
បានបង្ហូតនៅលើដងនោះដាច់រហែកនិងធ្លាក់ជិតដល់ដី ដើម្បីបង្អួតទេសចរជាតិ និងអន្តរជាតិដែលមកកំសាន្តនៅសួនសម្តេច ហ៊ុន សែន ហើយមើលទៅ? កូនខ្មែរអង្គរចេះតែឆ្ងល់ថា តើហេតុអ្វីបានជាអាជ្ញាធរដែលពាក់ព័ន្ធមើលមិនឃើញ? ឬមួយឃើញដែរប៉ុន្តែមិនខ្ចីយកភ្នែកមើល?
ភ្ជាប់ជាមួយបពា្ហនេះផងដែរ កូនខ្មែរអង្គរក៏សូមអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់សូមមេត្តាយកភ្នែកមើលផង
ពីករណីបែបនេះព្រោះកូនខ្មែរអង្គរសង្កេតឃើញមានបាតុភាពបែបនេះជាច្រើនដូចជាៈ យកទង់ជាតិចាស់ៗមកដាក់នៅតាមដងផ្លូវនៅពេលមានពិធីបុណ្យជាតិធំៗ, ទង់ជាតិមានសភាពខ្មៅកង្វក់ឬរហែកយកមកចងនៅតាមម៉ូតូកង់បីដែលភាគច្រើន
ពួកទេសចរបរទេសនិយមជិះកំសាន្ត, ទង់ជាតិចាស់ៗនៅតាមមន្ទីរស្ថាប័ន
តាមភូមិឃុំជាច្រើនដែលកូនខ្មែរបានឃើញដោយផ្ទាល់ភ្នែក ។ល។
កូនខ្មែរអង្គរសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធនឹងមិនបណ្តោយអោយមានករណីបែបនេះកើតឡើងមានទៀតឡើយ។




