ឃើញម៉េច ថាអញ្ចឹង

ទង់ជាតិខ្មែរដាច់រហែកធ្លាក់ជិតដល់ដីបង្អួតដល់ភ្ញៀវទេសចរ
ថ្ងៃ អង្គារ៌ ទី ២៤ កក្កដា ២០១០ ១៦:២៥

កាលពីថ្ងៃទី ២៣ កក្កដា ២០១០​ កន្លងទៅនេះ កូនខ្មែរអង្គរបានទៅកំសាន្តនៅសួនច្បារសម្តេច ហ៊ុន សែន តែម្នាក់ឯងព្រោះតែខកខានជិះកំសាន្តអស់រយៈកាលជិតមួយខែរួចមក ។ នៅខណៈពេលទៅដល់សួនច្បារមុខមជ្ឈមណ្ឌលភ្នំពេញ កូនខ្មែរអង្គរមានការហួសចិត្តជាខ្លាំងដោយបានឃើញទង់ជាត់ខ្មែរយើងដែល

បានបង្ហូតនៅលើដងនោះដាច់រហែកនិងធ្លាក់ជិតដល់ដី ដើម្បីបង្អួតទេសចរជាតិ និងអន្តរជាតិដែលមកកំសាន្តនៅសួនសម្តេច ហ៊ុន សែន ហើយមើលទៅ? កូនខ្មែរអង្គរចេះតែឆ្ងល់ថា តើហេតុអ្វីបានជាអាជ្ញាធរដែលពាក់ព័ន្ធមើលមិនឃើញ? ឬមួយឃើញដែរប៉ុន្តែមិនខ្ចីយកភ្នែកមើល?

ភ្ជាប់ជាមួយបពា្ហនេះផងដែរ កូនខ្មែរអង្គរក៏សូមអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់សូមមេត្តាយកភ្នែកមើលផង

ពីករណីបែបនេះព្រោះកូនខ្មែរអង្គរសង្កេតឃើញមានបាតុភាពបែបនេះជាច្រើនដូចជាៈ​ យកទង់ជាតិចាស់ៗមកដាក់នៅតាមដងផ្លូវនៅពេលមានពិធីបុណ្យជាតិធំៗ, ទង់ជាតិមានសភាពខ្មៅកង្វក់ឬរហែកយកមកចងនៅតាមម៉ូតូកង់បីដែលភាគច្រើន

ពួកទេសចរបរទេសនិយមជិះកំសាន្ត, ទង់ជាតិចាស់ៗនៅតាមមន្ទីរស្ថាប័ន

តាមភូមិឃុំជាច្រើនដែលកូនខ្មែរបានឃើញដោយផ្ទាល់ភ្នែក ។ល។

កូនខ្មែរអង្គរសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធនឹងមិនបណ្តោយអោយមានករណីបែបនេះកើតឡើងមានទៀតឡើយ។


Comments are closed.