ដកស្រង់ពីសារពត៌មានខ្មែរ

ឈើចេះជ្រែកដី?

ប្រភពពត៌មានៈ កាសែតរស្មីកម្ពុជា លេខ ៥៣១៩ ថ្ងៃ អាទិត្យ-ចន្ទ័ ទី ០៣-០៤ តុលា ២០១០

ឈើកាប់នៅទិសខាងលិច ស្រាប់តែចាប់បាននៅទិសខាងកើត ។ មិនដឹងជាធ្វើ

ដំណើរយ៉ាងម៉េចនឹងរួចបើសម្បីតែលួចដឹកតាមឡានទំនើបៗ ឬឡានដែលមាន

ពាសដែកថែបក៏គង់គេរកឃើញដែរនោះ ។បើថាមកតាមផ្លូវទឹកវាកាន់តែមិនទំនង

ទៀត ។ ទោះបង្កប់ក្រោមក្បូនឬលាក់នៅបាតកាណូតដោយមានមនុស្សពាក់មុខ

យក្សកាន់ដំបងពីរកំណាត់របស់លីស៊ាវឡុង ទៅកាងក៏ទៅមិនរួចដែរ ។ សាកលមើលបើមិនជាប់ខ្នោះទៅដេករាប់ជើងចក់នៅព្រៃសឥឡូវហ្នឹង ។

តិចថាដឹកតាមយន្ដហោះគឺកុហកសុទ្ធសាធតែម្ដង ។ ទំនិញដឹកតាមយន្ដហោះ

មានការត្រួតពិនិត្យប្រយ័ត្នប្រយែងណាស់ស្មានតែយកឈើគូសចូលក្នុង

យន្ដហោះរួចអ្ហី? ។ គិតចុះគិតឡើងមានតែត្បុលដីមកទេ ទើបទៅរួច ។ បើនិយាយពីត្បុលដីនាយរ៉ូហ្សាខ្ញុំជឿភ្លាម គឺលើកដៃថាជឿមុនគេតែម្ដង ។ នាយរ៉ូហ្សាខ្ញុំចូលចិត្ដអានសៀវភៅប្រវត្ដិសាស្រ្ដណាស់ ។បើរឿងបុរាណខ្មែរកាន់តែចូលចិត្ដមើលទៅទៀត ។ រឿងតេជោតំឌិន តួអង្គតេជោតំឌិននេះជ្រែកដីទោះបីក្រោយមកគាត់ក្លាយជាថ្មក៏ពិតមែន តែគាត់ជាអ្នកមានសមត្ថភាពជ្រែកដី ។ លោកតាឃ្លាំងមឿង ពេលទ័លច្រកគាត់មានសមត្ថភាពកៀរគរទ័ពខ្មោចឱ្យច្បាំងជាមួយសៀម នេះក៏ជារឿងមួយខ្លាំងដែរ ។

ពេលនេះ សតវត្សរ៍ទី២១ អាមេរិកាំងធ្វើកប៉ាលហោះគ្មានមនុស្សបើក ធ្វើអាវុធបាញ់ឆ្លងទ្វីប ចុះរឿងស្អីដែលថាឈើមិនអាចជ្រែកដី ជ្រែកទឹក ឬពឹងទ័ពខ្មោចបាននោះ ព្រោះនេះវាជាសមត្ថភាពយើងស្រាប់ហើយតើ? ។

មានតែក្បាច់តេជោតំឌិន និងលោកតាឃ្លាំងមឿងទេ ទើបអាចនាំឈើគេចពីការតាមប្រមាញ់បាន ហេស ហេ ។

ពេលគេរំលោភដីធ្លីរាស្ដ្រហើយស្រែកយំ មន្ដ្រីនាំគ្នាឱ្យសម្ដេចតេជោជួយដោះស្រាយ តែពេលយកលុយអត់ប្រាប់ទេ

ប្រភពពត៌មានៈ កាសែតរស្មីកម្ពុជា លេខ ៥៣១៩ ថ្ងៃ អាទិត្យ-ចន្ទ័ ទី ០៣-០៤ តុលា ២០១០

ប្រជាពលរដ្ឋម្នាក់គាត់និយាយថាឱ្យតែបើកភ្នែកឡើងពីព្រលឹមដល់ព្រលប់ឈីក្បាល

វិលមុខរាល់ថ្ងៃ ពេលព្រឹកអានកាសែតល្ងាចស្ដាប់វិទ្យុបរទេសឃើញតែរឿងទំនាស់ដីធ្លី ការតវ៉ាពីប្រជាជនរឿងគេរំលោភយកដីរបស់គាត់ ហើយមួយថ្ងៃៗមានប្រជាជនរាប់រយពាន់នាក់ស្រែកសុំឱ្យសម្ដេចតេជោជួយដោះស្រាយ និងជួយធ្វើអន្ដរាគមន៍ដើម្បីបានដីរបស់គាត់មកគ្រប់គ្រងវិញ ចុះហេតុអ្វីបានជាមន្ដ្រីដែលនៅតាមខេត្ដ ក្រុង ឃុំស្រុក សង្កាត់ ខណ្ឌដែលជាភ្នែកច្រមុះរបស់សម្ដេចតេជោគេចវេះទៅណាអស់ មិននាំគ្នាដោះស្រាយចាំបាច់ឱ្យប្រជាជនឡើងពីខេត្ដក្រុងទៅដល់គេហដ្ឋានសម្ដេចមិន

ចេះខ្មាស់គេទេឬ?មន្ដ្រីទាំងនោះពេលគេជួបរាស្ដ្រគេតាំងខ្លួនជាអ្នកស្រឡាញ់រាស្ដ្រណាស់

ហើយគេអួតថា គេជាអ្នកស្មោះត្រង់ គោរពស្រឡាញ់សម្ដេចនាយក រហូតដល់អ្នកខ្លះថាហ៊ានបូជាជីវិតជួសសម្ដេចនាយកថែមទៀតផង ។  ពេលថៅកែទៅរកសុំដីមន្ដ្រីទាំងនោះយកលុយពីថៅកែទាំងបាច់ៗនោះទៅណាអស់ហើយ? ។ ម្ដេចមិនមកជួយរាស្ដ្រផងហើយមិនចេញមុខមកដោះស្រាយផង? ។ ពេលទារលុយនិងយកលុយគេម៉េចមិននឹកឃើញសម្ដេចផង ដល់ពេលមានរឿងនិងបញ្ហាកើតឡើង ធ្វើមិនដឹង បែរជាទុកឱ្យសម្ដេចជាអ្នកដោះស្រាយទៅវិញ ។ ការអភិវឌ្ឍន៍ត្រូវតែមានការចូលរួមពីសំណាក់ប្រជាជននៅសក្នុងមូលដ្ឋាន មិនគួរមន្ដ្រីខិលខូចឱ្យគេអភិវឌ្ឍន៍ហើយបណ្ដេញប្រជាជននៅនឹងកន្លែងមិនឱ្យចូលរួម

បែបនេះទេ ។ តើការអភិវឌ្ឍន៍បែបនេះដើម្បីខ្មែរឬដើម្បីអ្នកណា?

មិនសារិន ហៅម៉ែន “មច្ចុរាជវង្វេងផ្នូរ” មានត្រឹមតែកង់កញ្ចាស់ជិះតែប៉ុណ្ណោះ

ប្រភពពត៌មានៈ កាសែតកោះសន្ដិភាព លេខ ៧០៧៦ ថ្ងៃ សៅរ៍-អាទិត្យ ទី ០២-០៣ តុលា ២០១០

លោក មិន សារិន ហៅម៉ែន រហស្សនាម “មច្ចុរាជវង្វេងផ្នូរ” គឺជាតារាភាពយន្ដជើងចាស់មានឈ្មោះបោះសម្លេងរយៈពេលជាង៥០ឆ្នាំ មកហើយ ។ គាត់បានចូលក្នុងវិស័យសិល្បៈភាពយន្តខ្មែរតាំងពីឆ្នាំ១៩៥៥ មក ពេលគាត់មានអាយុ១៧ឆ្នាំ ។ លោក មិន សារិន ពេលនេះមានវ័យ៧១ឆ្នាំ ហើយ ។ គាត់មានបទពិសោធន៍ច្រើនក្នុងការសំដែងជាតួកាច តួសេដ្ឋី តួនាម៉ឺន និងជាពិសេសនោះសំដែងជាតួមេខ្មែរក្រហមកាចសាហាវស័ក្ដិសមបំផុត។ ផ្ទុយទៅវិញចរិតឬកពារបស់គាត់ស្លូតបូត មិនដូចនៅក្នុងសាច់រឿងនោះទេ ។ ផ្ទុយពីកិត្ដិយស កេរ្ដិ៍ឈ្មោះលោកមានជីវភាពក្រខ្សត់ គឺរាល់ថ្ងៃមានតែកង់កញ្ចាស់តែប៉ុណ្ណោះសម្រាប់ជិះទៅណាមកណា។ លោក មិន សារិន មានវ័យចំណាស់តែគាត់មានកំលាងមាំមួនល្អ។ កន្លងមកគាត់ធ្លាប់សំដែងជាតួកាចរាប់រយរឿង និងតួសេដ្ឋីក៏ច្រើនដែរ។ នៅក្នុងឆ្នាំ២០១០នេះ គាត់ចូលរួមសំដែងក្នុងរឿង“រង្គសាលពីឃាត” តួអង្គឪពុក និងរឿង“ខ្លឹមច័ន្ទស្រណោះ” តួអង្គគ្រូគុនរបស់តួឯក។ ក្រៅពីនេះគាត់សំដែងស្ប៉តផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនជាច្រើន និងសំដែងក្នុងរឿងវីដេអូបែបអប់រំខ្លីជាច្រើនរឿងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍។ ទោះបីជាចូលប្រលូកក្នុងវិស័យសិល្បៈជាង៥០ឆ្នាំ មានកេរ្ដិ៍ឈ្នោះល្បីយ៉ាងណាក៏ដោយ ក៏គាត់មិនមានវាសនាបានក្លាយជាអ្នកមានស្ដុកស្ដមដែរ ខុសពីតារាវ័យក្មេងជំនាន់ក្រោយនេះ គេមានលទ្ធភាពកសាងជីវភាពអោយធូរធារ ។

លោក មិន សារិន ហៅម៉ែន មានឈ្មោះល្បីតាមរយៈរឿង “ភ្លើងជិវិត” រឿង “នរក ៩ជាន់” រឿង “ចិត្ដចងចាំ” រឿង “ទុក្ខស្រីប្ដីព្រាត់” រឿង “បិសាចក្រមុំ” និងរឿង “មួយសបា្ដហ៍លើកោះពស់” ។ តារាជើងចាស់រូបនេះមានកូន ៩នាក់ ក្នុងនោះប្រុស ៥នាក់ តែក្លាយជាសិល្បៈដូចលោកតែកូនស្រីម្នាក់ប៉ុណ្ណោះ គឺអ្នកនាង អ៊ុំ សុវណ្ណនី និងមានចៅម្នាក់ទៀតគឺកញ្ញា ឃឹង វលក្ខ័ ។ សព្វថ្ងៃគាត់រស់នៅក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងទឹកចិត្ដស្រលាញ់សិល្បៈភាពយន្ដ គាត់មានប្រសាសន៍ថា “ទោះបីក្រដល់ថ្នាក់ណាក៏ដោយ ក៏ខ្ញុំនៅតែប្រឡូកក្នុងវិស័យសិល្បៈនេះរហូតដល់ជីវិតចុងក្រោយរបស់ខ្ញុំ

ឱ្យតែប្រិយមិត្ដទស្សនិកជននៅតែគាំទ្រ” ។

ស្ថាប័នពាក់ព័ន្ធមិនទាន់មានវិធានការចំពាះខិត្ដប័ណ្ណផ្ដល់ឱកាស

ការងារជ្រើសរើសបុគ្គលិក

ដែលកំពុងបោកប្រាស់សិស្សនិស្សិតមកពីជនបទ

ប្រភពពត៌មានៈ កាសែតរស្មីកម្ពុជា លេខ ៥៣០៦ ថ្ងៃ សៅរ៍ ទី ១៨ កញ្ញា ២០១០

ខិត្ដប័ណ្ណរាប់ពាន់សន្លឹកត្រូវបានគេចែកជាសាធារណៈនៅតាមភ្លើងស្ដុបក្នុង

រាជធានីភ្នំពេញដែលខ្លឹមសារសំខាន់នៃខិត្ដប័ណ្ណនោះគឺផ្ដល់ឱកាសការងារដល់សិស្សនិស្សិត

ដែលកំពុងស្វះស្វែងរកការងារធ្វើដោយអាច

ទទួលបាននូវប្រាក់បៀវត្សរ៍ចាប់ពី ៦៥ដុល្លា ដល់ ៤០០ដុល្លា ហើយអ្នកដែលអាចបំពេញការងារបានមិនចាំបាច់មានសញ្ញាបត្រកម្រិតណាមួយនោះឡើយ។

និស្សិត ជុង ម៉ាឡែន ភេទស្រី អាយុ ១៩ឆ្នាំ បាននិយាយថា នាងនិងមិត្ដភ័ក្ដិធ្លាប់ចាញ់បោកខិត្ដប័ណ្ណផ្ដល់ឱកាសការងារដែលគេបានចែកតាមភ្លើងស្ដុប

ក្នុងរាជធានីភ្នំពេញ។ដោយបានបង្ហាញនូវបង្កាន់ដៃបង់លុយដាក់ពាក្យដែលមានតម្លៃ ១៥ដុល្លា កញ្ញាបានបញ្ជាក់ថា កាលពីប៉ុន្មានខែមុននេះនាងនិងមិត្ដភ័ក្ដិបានទទួល

ខិត្ដប័ណ្ណមួយដែលផ្ដល់ដោយបណ្ដាញសាលាបណ្ដុះបណ្ដាលចំណេះដឹង

អន្ដរជាតិ (ីគទ្ស) ដែលមានទីតាំងនៅផ្ទះលេខ៩២ ផ្លូវ៤៨០ សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន រាជធានីភ្នំពេញ ។ តែប័ណ្ណនោះមានខ្លឹមសារថាដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាការងារ សាលាបណ្ដុូបណ្ដាលចំនេះដឹងអន្ដរជាតិដែលកំពុងទទួលស្គាល់ និងគាំទ្រពីសំណាក់សិស្សនិស្សិត និងបានផ្ដល់ការងារដល់សិស្សនិស្សតជាង៨.០០០នាក់រួចមកហើយ ហើយពួកគេមានលទ្ធភាពរកចំណូលពី៦០ទៅ៤០០ដុល្លាក្នុងមួយខែ។ សាលាត្រូវជ្រើសរើសសិស្សនិស្សតចូលបណ្ដុះបណ្ដាលជំនាញនិងជ្រើសរើសបុគ្គលិកបន្ទាន់។ បន្ទាប់ពីទទួលបានតែប័ណ្ណនោះ នាងនិងមិត្ដភក្ដិបាននាំគ្នាមកទទួលពាក្យនិងដាក់ពាក្យយ៉ាងប្រញាប់ប្រញាល់

បំផុតនៅសាលាបណ្ដុះបណ្ដាល

ចំនេះដឹងអន្ដរជាតិដើម្បីទទួលបាននូវជំនាញនិងការងារធ្វើ ខណៈពេលដេលជីវភាពជួបការលំបាក់។ ការដាក់ពាក្យដំបូងគឺសាលាកំណត់ឱ្យបង់ប្រាក់ចំនួន១៥ដុល្លារក្នុងម្នាក់ ហើយសិស្សនិសិ្សតរាប់រយនាក់ពពាក់ពពូនមកដាក់ពាក្យព្រោះម្នាក់ៗនឹងឃើញថា

នឹងបានការងារធ្វើ។ ប៉ុន្ដែក្រោយពេលដាក់ពាក្យនិងបង់លុយរួចទើបនាងនិងមិត្ដភក្ដិដឹងថា ត្រូវចាញ់ការបោកប្រាស់តែម្ដង ពេលដែលភាពមិនប្រក្រតីបានកើតមានបន្ដបន្ទាប់ក្រោយពីអស់លុយ១៥ដុល្លារក្នុងការដាក់ពាក្យ។ តាមពិត១៥ដុល្លារម្នាក់នោះគ្រាន់តែដាក់ពាក្យតែប៉ុណ្ណោះ តែបើចង់បន្ដជំនាញឬការងារបន្ដិចបន្ដួចធ្វើទៀតគឺត្រូវបង់លុយចាប់ពី១០០ដុល្លារឡើងទៅ។ នាងគិតថាទោះបីជាត្រូវបង់លុយរាប់រយដុល្លារទៀត ក៏ដោយចុះឱ្យតែបានការងារធ្វើ នាងក៏យល់ព្រមដែរ។ ប៉ុន្ដែអ្វីៗទាំងអសគឺជាការបោកប្រាសលជាប្រព័ន្ធ ព្រោះសាលានោះគ្មានសម្ភារៈបច្ចេកទេស រួមទាំងប្រភពធនធានមនុស្សជាគ្រូបណ្ដុះបណ្ដាលដែលមានសមត្ថភាពំនាញពិតប្រាកដនោះឡើយ។ ចំណែកការងារដែលគេរកឱ្យធ្វើនោះ គឺគ្មានការងារអ្វីក្រៅពីឈរចែកខត្ដប័ណ្ណនៅតាមភ្លើងស្ដប់នោះឡើយ ហើយចំនូលមិនលើសពី១០រៀលក្នុង១ខែទេ។ សាធារណមតិបានលើកឡើងថា ខិត្ដប័ណ្ណដែលគេបានចែកតាមភ្លើងស្ដប់ គឺមួយចំនួនធំបានបង្ហាញនូវភាពមិនប្រក្រតី ព្រោះថាខិត្ដប័ណ្ណមានខ្លឹមសារជ្រើសរើសបុគ្គលិកបន្ទាន់ដែលមានចំនួនរាប់រយនាក់ ឬជ្រើសរើសនិសិ្សតចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញនិងទទួលបានការងារធ្វើដែលបៀវត្សរ៍

ចាប់ពី ៦៥ ទៅ ៤០០ដុល្លារ។ ក្នុងខិត្ដប័ណ្ណមិនបានបញ្ជាក់ថា ក្រុមហ៊ុននោះឈ្មោះអី និងធ្វើការផ្នែកណាខ្លះនោះទេ ដោយគ្រាន់តែដាក់អក្សរកាត់ជាភាសាឡាតាំង និងដាក់លេខទូរស័ព្ទតែប៉ុណ្ណោះ។ ខិត្ដប័ណ្ណបែបនោះត្រូវបានចែករាប់ឆ្នាំមកហើយ ហើយសិស្សនិស្សិតមិនតិចនោះទេដែលលង់ខ្លួនចាញ់បោកខិត្ដប័ណ្ណបែបនោះខណៈពេលដែលស្ថាប័ន

ពាក់ព័ន្ធមិនទាន់ចាប់អារម្មណ៍ឬមានវិធានការណ៍ទប់ស្កាត់ ។

ការផ្សាយពាណិជ្ជកម្មរបស់ទស្សនាវដ្តីមួយ

ប្រភពពត៌មានៈ កាសែតរស្មីកម្ពុជា លេខ ៥២៩១ ថ្ងៃ ពុធ ទី ០១ កញ្ញា ២០១០

នៅក្នុងទំព័រទី៨៦ នៃទស្សនាថដ្ដីមួយដែលពិពណ៍នាអំពីរបៀបធ្វើមុខម្ហូបមួយឈ្មោះថា ឆាក្រលៀនគោជាមួយម្រេចខ្ចីអមដោយរូបភាពម្ហូបគួរឱ្យស្រក់ទឹកមាត់ រួមជាមួយនឹងរូបភាពចុងភៅដែលបានថតជាមួយព្រះរាជអគ្គមហេសីនរោត្ដមមុន្នីនាថ និងរូបភាពមុខម្ហូបមួយទៀតេឈ្មោះថា ថ្លើមក្ងានត្រជាក់អាទីឈុតសាលាដ៏ដែលមានរូបភាពចុងភៅដដែលថតជាមួយអតីតព្រះមហាក្សត្រនរោត្ដមសីហនុ ។ អ្វីដែលជាចំណាប់អារម្មណ៍របស់ខ្ញុំគឺថាក្នុងន័យវិជ្ជមានអ្វីដែលចុងភៅរូបនោះបានចុះផ្សាយរូបថតរបស់គាត់ជាមួយអតីតព្រះមហាក្សត្រ និងព្រះរាជអគ្គមហេសីនោះគឺប្រហែលក្នុងន័យដើម្បីជំរុញការទទួលស្គាល់ពីសាធារណៈជនចំពោះស្នាដៃធ្វើម្ហូបរបស់គាត់ឬក៏ចង់បញ្ជាក់ថា មុខម្ហូបនេះជាមុខម្ហូបពិសេសដែលសូម្បីតែអតីតព្រះមហាក្សត្រ និងព្រះរាជអគ្គមហេសីក៏ព្រះអង្គសព្វព្រះទ័យដែរ ។ ហើយបើនិយាយក្នុងន័យអវិជ្ជមានវិញ មិនដឹងថាតើចុងភៅរូបនោះគាត់បានគិតទេថា ការចុះផ្សាយរូបថតរបស់ខ្លួនដែលថតជាមួយអតីតព្រះមហាក្សត្រ និងព្រះរាអគ្គមហេសីអមជាមួយមុខម្ហូបរបស់ខ្លួនបែបនេះ វាបានធ្វើឱ្យប៉ះពាល់ខ្លាំងដល់ព្រះកិត្ដិយសរបស់ព្រះអង្គទាំងពីរ ដែលបើយោងតាមរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជាអតីតព្រះមហាក្សត្រ និងព្រះរាជអគ្គមហេសីគឺស្ថិតក្នុងស្ថាប័នកំពូលមួយដែលមិនអាចត្រូវបានប៉ះពាល់ ។

ខ្ញុំយល់ថាការដែលអតីតព្រះមហាក្សត្រ និងព្រះរាជអគ្គមហេសីព្រះអង្គប្រទានព្រះកិត្ដិយសថតរូបជាមួយនេះ មិនមែនបានន័យថា ព្រះអង្គទុកឱ្យចុងភៅនោះយករូបថតនេះដើម្បីផ្សព្វផ្សាយជំរុញ ឬការពារមុខរបរ ឬអាជីពរបស់ចុងភៅនោះទេ គឺគ្រាន់តែជាការប្រទាននូវរូបភាពដើម្បីទុកជាអនុស្សាវរីយ៍តែប៉ុណ្ណោះ ដូច្នេះជាការមិនសមរម្យឡើយក្នុងការប្រើប្រាស់រូបភាពរបស់ឥស្សរជនកំពូលៗ ជាពិសេសស្ថាប័នព្រះមហាក្សត្រនេះឯង ។